តើស្រ្តីមានគុណសម្បត្តិអ្វីខ្លះនៅពេលប្រឡូកក្នុងវិស័យអចលនទ្រព្យ?

១. បច្ចុប្បន្ននេះស្ត្រីភាគច្រើនមានចំណេះដឹង សមត្ថភាព និងការអប់រំខ្ពស់។ ២. ស្រ្តីមានភាពស្មោះត្រង់ស្លូតបូត និងអាចសំរបបានគ្រប់កាលៈទេសៈ។ ៣. ដោយសារម្ចាស់អចលនទ្រព្យ និងអតិថិជនមួយចំនួនជាស្រ្តី។ ដូចនេះវាមានភាពងាយស្រួលដល់ភ្នាក់ងារអចលនវត្ថុជាស្ត្រីក្នុងការទំនាក់ទំនង និងធ្វើការជាមួយគ្នា។ ៤. ស្ត្រីជាទូទៅមានភាពអត់ធ្មត់ និងអាចស៊ូទ្រាំនូវការរអ៊ូរទាំរបស់ម្ចាស់អចលនទ្រព្យ និងអតិថិជនបាន។ ៥. ដោយសារស្ត្រីមានភាពស៊ាំ និងយល់ដឹងច្រើនក្នុងការរៀបចំនៅក្នុងផ្ទះ។ ដូច្នេះគាត់ឆាប់ចាប់បានពីតំរូវការរបស់អតិថិជន និងយល់់ពីចិត្តរបស់អតិថិជនបានលឿន។ ៦. ស្ត្រីមានភាពឧស្សាហ៍ព្យាយាម រហ័សរហួន និងមានភាពទាក់ទាញខ្លាំងដល់អតិថិជនជាស្ត្រី និងបុរស។    

Continue Reading →

ហេតុអ្វីគូស្រករថ្មីថ្មោងចូលចិត្តទិញផ្ទះក្នុងបុរី?

១. ពួកគាត់ចង់បង្កើតក្រុមគ្រួសារថ្មីដោយមិនចង់រស់នៅជាមួយឪពុកម្តាយ។ ២. អាចទទួលបានប្រាក់កំចីពីធនាគារប្រសិនបើពួកគាត់មានប្រាក់ខែសមរម្យទាំងប្តី និងប្រពន្ធ។ ៣. ការរស់នៅក្នុងបុរីមានសុវត្ថភាពខ្ពស់ ដែលមានលក្ខណអំណោយផលដល់គ្រួសារដែលមានសមាជិកតិច រឺមិនមានអ្នកនៅផ្ទះ។ ៤. ងាយស្រួលជួល ដែលអាចទទួលបានប្រាក់ឈ្នួលសមរម្យ ៥. ងាយស្រួលលក់ចេញវិញនៅពេលដែលពួកគាត់ចង់ផ្លាស់ប្តូរទៅនៅផ្ទះធំជាងមុន។ ៦. ទិញដើម្បីកូនៗ គឺពួកគាត់ទុកត្រៀមនៅពេលដែលពួកគាត់មានកូនដើម្បីអោយកូនៗរបស់គាត់អាចរត់លេងនៅក្នុងសួន រឺហែលទឹកបាន។

Continue Reading →

គុណសម្បតិ្តនៃការរស់នៅក្នុងបុរី

ក្រុមហ៊ុន ថោនស៊ីធី រៀល អ៊ីស្ទេត មានផ្តល់់ជូនសេវាកម្ម លក់ និងជួលផ្ទះក្នុងបុរីនានាជុំវិញទីក្រុងភ្នំពេញ។ តើការរស់នៅក្នុងបុរីមានគុណសម្បតិ្តអ្វីខ្លះ? 1. សុវត្ថិភាព ការរស់នៅក្នុងបុរីគឺ ទទួលបាននូវសុវត្ថិភាពពេញលេញព្រោះមានសន្តិសុខ២៤ម៉ោង។​ សំណង់ ផ្លូវ លូ​ ប្រព័ន្ធខ្សែរភ្លើងត្រូវបានរៀបចំអោយមានសុវត្ថិភាព និងស្តង់ដា។ ​​​2. ងាយស្រួលជួល រឺ លក់ចេញវិញ ជាទូទៅផ្ទះនៅក្នុងបុរីគឺ មានភាពងាយស្រួលក្នុងការជួល​ រឺ លក់ចេញវិញ ប្រសិនបើលោកអ្នកចង់ជួល រឺ ផ្លាស់ប្តូរទីលំនៅទៅកន្លែងផ្សេង។ 3. បរិយាកាស ការស្នាក់នៅក្នុងបុរីគឺ​ ទទួលបាននូវបរិយាកាសល្អ និងផាសុខភាព ពីព្រោះក្នុងបុរីនីមួយៗតែងតែមានការរចនានៅសួនកំសាន្ត ដើមឈើ អាងហែលទឹក កន្លែងហាត់ប្រាណ និងកីឡាដ្ឋានជាដើម។ 4. របៀបរស់នៅ (Lifestyle) នៅពេលដែលលោកអ្នករស់នៅក្នុងបុរីគឺ ទទួលបាននៅការរស់នៅបែបទំនើប និងភាពទាន់សម័យ។ ជាពិសេសមនុស្សដែលរស់នៅក្នុងសហគមន៍នោះមានការគោរព និងអោយតំលៃគ្នាទៅវិញទៅមក។

Continue Reading →

មក​ដល់​ហើយ! ពិព័រណ៍​អចលនទ្រព្យ​​​​លំដាប់​អន្តរជាតិ​លើក​ដំបូង​​នៅ​កម្ពុជា​

នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​សមាគម​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនទ្រព្យ​កម្ពុជា បាន​​បង្កើត​​ឱ្យ​មាន​ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា ឆ្នាំ​ ២០១៧ លំដាប់​អន្តរជាតិ​ ដោយ​មាន​ការ​ចូលរួម​ពី​វាគ្មិន​សំខាន់ៗ មាន​បទពិសោធន៍​ក្នុង​វិស័យ​អចលនទ្រព្យ មក​ពី​សមាគម​អចលនទ្រព្យ​ ៨​ប្រទេស​ក្នុង​តំបន់​អាស៊ាន អាមេរិក តៃវ៉ាន់។ ​បន្ថែម​លើ​ពី​នេះ​ទៀត​នឹង​មាន​ការ​ចូលរួម ពី​ម្ចាស់​អភិវឌ្ឍ​អចលនទ្រព្យ​ធំៗ អ្នក​វិនិយោគ​ជាតិ អន្តរជាតិ ​ប្រមាណ​ ៤៥០​នាក់ នៅ​ឯ​សណ្ឋាគារ​ សូហ្វីតែល ភ្នំពេញ​។ ​នេះ​បើ​តាម​ការ​ឱ្យ​ពី​លោក​ គីម ហ៊ាង ប្រធាន​សមាគម​ផ្ទាល់​។ លោក គីម ហ៊ាង បាន​ឱ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​សិក្ខាសាលា និង​ពិព័រណ៍​នេះ​ឡើង ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង បទ​ពិសោធន៍ ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​អចលនទ្រព្យ ទៅ​កាន់​សមាជិក សមាជិកា និង​សាធារណៈ​ជន​ទាំង​អស់​ ឱ្យ​យល់​ដឹង​ពី​វិស័យ​នេះ​កាន់​តែ​ទូលំទូលាយ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ឱ្យ​កាន់​តែ​រីក​ចម្រើន។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​អាច​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ ក្នុង​វិស័យ​នេះ​ឱ្យ​កាន់​តែ​មាន​សមត្ថភាព​ថែម​មួយ​កម្រិត​ទៀត​។ ​​ប្រធាន​សមាគម​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនទ្រព្យ​កម្ពុជា ក៏​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​ឱ្យ​បាន​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន ម្ចាស់​វិនិយោគ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ ក៏​ដូចជា​សាធារណៈ​ជន​ទាំង​អស់ ដែល​កម្ម​វិធី​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី

Continue Reading →